• MORE PLACES TO VISIT===>

    Friday, December 16, 2016

    ដើមកំណើតព្រះពុទ្ធសាសនា


    ព្រះពុទ្ធសាសនា មានដើមកំណើត នៅប្រទេសឥណ្ឌា ក្នុងសតវត្សរ៍ទី៦ មុន គ.ស ប្រហែលគ្នានឹង កំណើតព្រាហ្មណ៍និយម (សម័យទី២ នៃលទិ្ធសាសនាព្រាហ្មណ៍) ដែរ។ លុះក្រោយមក ក្នុងរជ្ជកាលព្រះបាទកនិស្កៈ ប្រមាណក្នុងសតវត្សរ៍ទី១ នៃ គ.ស ព្រះពុទ្ធសាសនា ក៏ចែកជាពីរនិកាយ គឺនិកាយហិនយាន និងនិកាយមហាយាន។

    និកាយហិនយាន ចែកចេញទៅទិសខាងត្បូង នៃប្រទេសឥណ្ឌា (ទក្ខិណនិកាយ) ជាយានតូចចង្អៀត (តាមន័យប្រៀបធៀប) ផ្ទុកសត្វលោកទៅកាន់និព្វានបានចំនួនតិច ពោលគឺ ក្របានសំរេចនិព្វាន ព្រោះវិន័យតឹងតែងម៉ត់ចត់ ពិបាកនឹងប្រតិបត្តិតាមបាន។ និកាយហិនយាន និយមធម៌ចាស់ គឺគោរពប្រតិបត្តិតាមពុទ្ធោវាទ ដែលព្រះពុទ្ធសម្មាសម្ពុទ្ឋទ្រង់បានសម្តែងរួចមកហើយ (ក្នុងគម្ពីរត្រៃបិដក)។ និកាយនេះគោរពព្រះពុទ្ធសម្មាសម្ពុទ្ឋ ព្រះពុទ្ធសមណគោតម ដែលត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ ដែលបានចូលនិព្វានទៅហើយ។ សព្វថ្ងៃប្រទេសដែលនិយមប្រកាន់ប្រតិបត្តិតាមពុទ្ធសាសនានិកាយហិនយានមាន៖ ប្រទេសខ្មែរ លាវ ភូមា ឥណ្ឌា (នេប៉ាល់) សិរីលង្កា ។ជាដើម។

    និកាយមហាយាន ចែកចេញទៅទិសខាងជើង (ឧត្តរនិកាយ) ជាយានធំ អាចផ្ទុកសត្វលោកបានច្រើនគ្នា ទៅកាន់គោលដៅ ត្រឹមពោធិសត្វ ដែលអាចជួយណែនាំ ប្រោសសត្វលោកបាន។ និកាយមហាយាន និយមធម៌ថ្មី គឺធម៌ដែលមានវិន័យធម៌ ធូរស្រាល ហើយគោរពប្រតិបត្តិ តាមលទិ្ធអាចរិយវាទ (តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា) ពុំដូចតាមពុទ្ធោវាទ ដូចនិកាយហិនយានឡើយ។ ដូចនេះនិកាយមហាយាន មិនគោរពព្រះពុទ្ធសម្មាសម្ពុទ្ឋជាធំទេ តែគោរពព្រះពោធិសត្វវិញ ដូចជាពោធិសត្វអវលោកកិតេស្វរៈ ឬលោកេស្វរៈ មញ្ចុស្រី មៃត្រេយប្រជ្ញាបារមីតា ជាដើម។ សព្វថ្ងៃប្រទេសដែលនិយម ពុទ្ធសាសនាមហាយាន មានប្រទេស ជប៉ុន ទីបេ ឥណ្ឌូនេស៊ី យួន ចិន។ជាដើម។

    នៅសតវត្សរ៍ទី៣ មុនគ.ស ក្នុងរជ្ជកាល ព្រះបាទអសោក (ធម្មាសោក) ព្រះពុទ្ធសាសនាត្រូវបាន ផ្សព្វផ្សាយពាសពេញ ទូទាំងក្នុងប្រទេសឥណ្ឌា និងទាំងក្រៅប្រទេស។ តាមប្រវត្តិសាស្រ្ត បានអោយគេបានដឹងថា នៅពុទ្ធសតវត្សរ៍ទី៣ (ព.ស ២៣៤) គឺតាំងពីមុន គ.ស ៣០០ឆ្នាំ មកម៉្លេះព្រះបាទអសោក បានបញ្ចូលព្រះថេរពីរអង្គ គឺព្រះសោណត្ថេរ និងព្រះឧត្តរត្ថេរ ឱ្យនាំយកពុទ្ធសាសនាថេរវាទ (ហិនយាន) មកផ្សាយនៅទឹកដីសុវណ្ណភូមិ (គឺអាស៊ីអាគ្នេយ៍សព្វថ្ងៃ)។ តាមសិលាចារិកវ៉ូកាញ់ (នៅយួនខាងត្បូង) ទំនងជាពុទ្ធសាសនា ចូលមកប្រតិស្ឋាន ក្នុងប្រទេសខ្មែរ នៅសតវត្សរ៍ទី២ នៃគ.ស ក្នុងរជ្ជកាលព្រះបាទស្រីមារៈ ឬហ្វាន់ចេម័ន។
    AMAZING DISCOUNTS - UP TO 80% OFF!!! BOOKING NOW!!
     BOOKING NOW

    Featured Post

    GOLDEN ANGKOR WAT, SIEM REAP, KINGDOM OF CAMBODIA

    GOLDEN ANGKOR WAT KINGDOM OF CAMBODIA

     BOOKING NOW

    Mantras

    Comments

    Travel